ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនគ្រឹស្តសាសនា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តសាសនា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចក៏បានអរគុណដល់គ្រីស្ទបរិស័ទគ្រប់និកាយ ដែលបានខិតខំរួមគ្នាធ្វើឲ្យសុខដុមនីយកម្មនៅក្នុងប្រទេសកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថា មនុស្សគ្រប់គ្នាត្រូវគោរពច្បាប់បោះឆ្នោត ទោះបីមានអំណាចប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់ដូច្នេះ ដោយសារតែសម្តេចតេជោ ព្រួយបារម្ភថា ការផ្តល់ថវិការបស់សម្តេចមួយចំនួនទៅដល់បងប្អូនគ្រឹស្ទបរិស័ទ គឺជាការខុសនឹងច្បាប់បោះឆ្នោត ដោយសារតែការជួបសំណេះសំណាល នេះធ្វើឡើងចំពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងព្រះពុទ្ធសាសនា គ្រីស្ទសាសនា សាសនាឥស្លាម សុទ្ធតែមាននិកាយខុសៗគ្នាជាច្រើន ដែលត្រូវតែយកចិត្តទុកដាក់ក្នុងការធ្វើសុខដុមនីយកម្មនៅក្នុងសាសនា និងគ្រប់និកាយទាំងអស់ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនគ្រឹស្តសាសនា នាព្រឹកថ្ងៃនេះ